Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ មាន់ដុត ABC


មាន់ដុត ABC ជាប្រភេទមុខម្ហូួបម្យ៉ាងដែលងាយស្រួលក្នុងការចំអិត តែក៏មានការលំបាកខ្លាំងណាស់ដែរបើយើងគ្មានជំនាញលើកការដុតវា។ ខាងក្រោមនេះគឺជារបៀបក្នុងការ​ ដុតមាន់​ ABC៖
គ្រឿងផ្សំ
  • ប៊ីចេង ១ ស្លាបព្រាកាហ្វេ
  • ស្ករស ១ ស្លាបព្រាកាហ្វេ
  • ម្សៅស៊ុបរ៉ូឌី ១ ស្លាបព្រាកាហ្វេ
  • ប្រេងខ្យង 
  • ប្រេងល្ង 
  • ប្រេងឆា 
  • ទឹកស៊ីអ៊ីវ
  • ABC មួយកំប៉ុង 
  • ផ្សិតក្រៀម ត្រចៀកកណ្តុល គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ម្រេចម៉ត់ រំដេង
វិធីធ្វើ
  1. ដំបូងយកមាន់មួយក្បាលដែលធ្វើរូចមកលាងទឹកអោយស្អាតជាមុនសិន។
  2. យកគ្រឿងផ្សំទាំងអស់មាន៖ ទឹកស៊ីអ៊ីវ ប្រេងខ្យង ប្រេងល្ង ម្រេច ម្សៅស៊ុបរ៉ូឌី ស្ករស ប៊ីចេង ខ្ទឹមស ខ្ទឹមក្រហម (ដំវាអោយទក់ៗបន្តិច) ស្រាបៀរ ABC (ចាក់ចូល បន្តិចសិនបានហើយ ព្រោះទុកវាពេលដុតក្នុងឆ្នាំងទើបយើងចាក់ចូលម្តងទៀត) យកគ្រឿងផ្សំទាំងអស់ច្របល់បញ្ចូលគ្នា ហើយយកមាន់មកប្រឡាក់ទុកមួយអន្លីសិន។
  3. បន្ទាប់មកយកឆ្នាំងមួយដែលមានទំហំធំអាចដាក់មាន់បាន ដាក់លើចង្ក្រាន ចាក់ប្រេងឆាចូលរូចទ្រាប់បាតឆ្នាំង ដោយកំណាត់គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម មុននិងដាក់មាន់ដែលប្រឡាក់គ្រឿងចូល។
  4. ចំណែកគ្រឿងក្នុងមាន់វិញ យកមកប្រលាក់គ្រឿង ដែលមានស្រាប់ និងផ្សឹតក្រៀម ត្រចៀកកណ្តុល ហើយបានញាត់ចូលក្នុងពោះរបស់មាត់។
  5. ចុងក្រោយពេលដុតមាន់ត្រូវចាក់ស្រាបៀរ ABC ចូលបន្ថែមទៀតផង អោយអស់មួយកំប៉ុង៕

របៀបធ្វើ មាន់ដុត ABC Reviewed by Mong Kul on 7:05 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.