របៀបធ្វើ ក្តាមប្រៃ
ក្តាមប្រៃ ជាមុខម្ហូបមួយពេញនិយមរបស់ប្រជាកសិករនៅតាមស្រុកស្រែចំការ ដែលមុខម្ហូបនេះងាយស្រួលធ្វើជាងមុខម្ហូបផ្សេងៗទៀត។ ខាងក្រោមនេះយើងនឹងប្រាប់ពីវិធីធ្វើ ក្តាមប្រៃ អោយមានរសជាតិឆ្ងុញឆ្ងាញ់បំផុត។
គ្រឿងផ្សំ
- ក្តាមស្រែ ១០
- ទឹកត្រី
- ស្ករស ១ស្លាបព្រាបាយ
- ម្ទេស ៥ផ្លែ ហាន់ល្ទឹតៗ
- ខ្ទឹមស ៣កំពឹស ហាន់ស្តើងៗ
- ស្លឹកជីនាងវង
- ទឹកក្រូចឆ្មា ៣ស្លាបព្រាបាយ
- កែវមានគំរប
របៀបធ្វើ
- លាងក្តាមអោយស្អាត ៤ ទៅ ៥ទឹក រួចយកបកតំរៀបក្នុងកែវអោយណែន។
- ចាក់ទឹកត្រីចូលក្នុងកែវអោយលិចក្តាម រួចគ្រប់អោយជិត យកទៅដាក់អាលថ្ងៃ ៣ម៉ោង។
- ស្រង់ក្តាម យកមកបកសំបកអោយស្អាត ហែកតូចៗល្មម រួចលាយជាមួយ ស្ករ ម្ទេស ទឹកក្រូចឆ្មា ខ្ទឹមស និងស្លឹកជីអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្តជាការស្រេច៕
អ្នកស្រី សុគន្ធារី
របៀបធ្វើ ក្តាមប្រៃ
Reviewed by Mong Kul
on
11:33 PM
Rating: