របៀបធ្វើ ជ្រក់ឆៃប៉ូវ
របៀបធ្វើ ជ្រក់ឆៃប៉ូវ ស្តាប់ទៅវាដូចជាប្លែកបន្តិច តែបើអ្នកបានផ្លក្សរស់ជាតិវា ពិតជាសរសើរមិនដាច់ពីមាត់ទេ។ ឥឡូវនេះយើងនឹងប្រាប់របៀបធ្វើទៅដល់អ្នកទាំងអស់គ្នាដូចខាងក្រោមនេះ។
គ្រឿងផ្សំ
- ឆៃប៉ូវ ៥ខាំ
- ស្ករ ១ខាំកន្លះ
- ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ
- ខ្ទឹមក្រហម ១ខាំ
- ខ្ទឹមស ១ខាំ
- ម្ទេស កន្លះខាំ (តាមចំនូលចិត្ត)
- ប៊ីចេងបន្តិច
របៀបធ្វើ
- ឆៃប៉ូវលាងទឹកអោយស្អាត រួចហាន់ប្រឆិតៗ ជាសរសៃតូចល្មម រួចដាក់ដ្រាំទឹកប្រហែល ១ម៉ោង ស្រង់ដាក់កញ្រែ្ចង សំដិលអោយស្ងួត។
- ខ្ទឹមស ខ្ទឹមក្រហម និងម្ទេសហាន់ស្តើងៗ។
- លាយឆៃប៉ូវជាមួយគ្រឿងផ្សំទាំងអស់ ច្របល់ចូលគ្នាអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត ជាការស្រេច៕
ទុកក្នុងទូទឹកកកញុាំបានយូ ហើយស្រួយឆ្ងាញ់។
អ្នកស្រី សុគន្ធារី
របៀបធ្វើ ជ្រក់ឆៃប៉ូវ
Reviewed by Mong Kul
on
12:01 AM
Rating:
No comments: