Top Ad unit 728 × 90

ថ្មីៗ

randomposts

មិនគួរអោយជឿសោះ ដើមម្រះព្រៅ អាចព្យាបាលជម្ងឺបានរហូតដល់ទៅ​ 6 មុខឯណោះ

ដើមម្រះព្រៅគឺជា រុក្ខជាតិដែលមានប្រសិទ្ធភាពបំផុតក្នុងការជួយព្យាបាលនិងការពារជំងឺ ថែមទាំងជួយដល់សុខភាពរបស់យើងទៀតផង។ នៅក្នុងម្រះព្រៅគឺសំបូរទៅដោយសាធាតុមានប្រយោជន៍រាប់រយប្រភេទដែលជួយប្រឆាំងអុកស៊ីតកម្ម, ការពារមេរោគ វីរុស និង បាក់តេរី ថែមទាំងជួយបង្កើនភាពស៊ាំក្នុងរាងកាយទៀតផង។ លើសពីនេះទៅទៀតវា ត្រូវបានគេចាត់ទុកថាជា ភ្នាក់ងារជួយធ្វើឱ្យមានតុល្យភាពនៃដំណើរការនានាក្នុងសាពាង្គកាយ ដោយជួយសម្របសម្រួលរាងកាយនៅពេលមានភាពតានតឹងផងដែរ។

តើអ្នកមានដឹងទេថា ទឹកស្លឹកម្រះព្រៅស្រស់ត្រឹមតែ មួយស្លាបព្រាមានផ្ទុកដូចខាងក្រោមនេះ៖


  • វីតាមីន K : 31 %
  • វីតាមីន A : 6 %
  • ម៉ង់ហ្គាណែស: 3%
  • វីតាមីន C:  2 %
  • កាល់ស្យូម: 1 %
  • ប៉ូតាស្យូម: 1 %
  • ម៉ាញេស្យូម: 1 %
  • អាស៊ីដហ្វរិក: 1 %

ម្រះព្រៅមិនត្រឹមតែមានសាធាតុចិញ្ចឹមច្រើនប៉ុណ្ណោះទេ ថែមទាំងអាចជួយព្យាបាលជំងឺជាច្រើនមុខដូចខាងក្រោម៖ 

បញ្ហាស្បែក(កើតស្រែង,កើតភ្លឺនិងជំងឺស្បែកផ្សេងទៀត)៖ បើយោងតាមការសិក្សាចេញពីប្រទេសថៃ បានរកឃើញថាលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគរបស់ម្រះព្រៅស្រស់ គឺអាចជួយព្យាបាលជំងឺស្បែកនិងព្យាបាលមុនបាន 3% ដោយគ្រាន់តែយកស្លឹកម្រះព្រៅទៅដាំជាមួយទឹកអោយពុះ ហើយឆ្ពុងជាការស្រេច។
មាត់និងធ្មេញ: អស់បារម្ភបញ្ហាក្លិនមាត់មិនល្អ, ការឆ្លងមេរោគនិងដំបៅក្នុងមាត់ដោយគ្រាន់តែ យកម្រះព្រៅមកទំពារបន្ទាប់ពីដុសធ្មេញរួច (ទំពាររយៈពេលប្រហែលជា2នាទី ក្រោយមកខ្ពុលមាត់ចេញអោយស្អាត)។
គ្រួសក្នុងតម្រងនោម: កិនស្លឹកម្រះព្រៅមួយក្ដាប់ លាយជាមួយទឹកឃ្មុំមួយពែង ហើយទទួលទានជារៀងរាល់ថ្ងៃ  ទទួលទានអោយបានទៀងទាត់រយៈពេល6 ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។
ឈឺក្បាល: បុកស្លឹកម្រះព្រៅ លាយជាមួយម្សៅដើមចន្ទ៍ រួចមកបិទនៅលើថ្ងាស នឹងជួយបំបាត់បញ្ហាឈឺក្បាលជាមិនខាន។
ក្អក និងឈឺបំពងក: ទទួលទានទឹកម្រះព្រៅ (យកស្លឹកម្រះប្រៅក្នុងបរិមាណសមគួរ រួចបុករួចហើយត្រងយកទឹកវាមកផឹក) ។
លក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក: បើយោងតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលជីវសាស្រ្តនៃជំងឺមហារីកអន្តរជាតិបានអោយដឹងថាសារធាតុមេតាបូលីសដែលមាននៅក្នុងម្រះព្រៅ ត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលប្រឆាំងនឹងជំងឺមហារីក។
ប្រសិនបើលោកអ្នកគិតថា អត្តបទនេះមានសារៈប្រយោជន៍ សូមប្រិយមិត្តជួយចែករំលែកអត្តបទនេះទៅកាន់មិត្តភក្តិនិងក្រុមគ្រួសារផង ហើយគេហៈទំព័រយើងខ្ញុំនិងខិតខំរកអ្វីថ្មីៗមកចែកជូនប្រិយមិត្តអោយបានដឹងបន្ថែមទៀត!!!
មិនគួរអោយជឿសោះ ដើមម្រះព្រៅ អាចព្យាបាលជម្ងឺបានរហូតដល់ទៅ​ 6 មុខឯណោះ Reviewed by Mong Kul on 11:44 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.