Top Ad unit 728 × 90

ថ្មីៗ

randomposts

និស្សិត​ម្នាក់ Hack ចូល Sever សាកល​វិទ្យាល័យ​របស់​ខ្លួន និង​បាន​កែប្រែ​កម្រិត​សិក្សា​ពី «F» ទៅ​ជា​ «B» វិញ!!!

វា​មិន​មែន​ជា​ករណី​លើក​ទី​មួយ​ទេ ដែល​សិស្ស ឬ​និស្សិត ធ្វើ​ការ Hack ចូល​កែ​ប្រែ​ទិន្នន័យ​នៃ​សាលា​របស់​ពួក​គេ។ ទោះ​ជា​យ៉ាង​ណា វា​ជា​ឧក្រិដ្ឋកម្ម​មួយ ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់។


ជាក់​ស្ដែង តាម​ប្រភព​ពត៌​មាន​របស់​បរទេស​មួយ​បាន​ឲ្យ​ដឹង​ថា និស្សិត​វិស្វកម្ម​ម្នាក់ មាន​ឈ្មោះ​ថា Sami Adel Ammar អាយុ ២២ ឆ្នាំ មក​ពី​សាកល​វិទ្យា​ល័យ Central Florida តំបន់ Orlando បាន​ធ្វើ​ការ​លួច​ Hack ចូល​កែប្រែ​ទិន្នន័យ​នៃ​លទ្ធផល​សិក្សា​​របស់​គេ ដោយ​ផ្លាស់​ប្ដូរ​ពី​ "F" មកជា​ "B" វិញ។


យ៉ាង​ណា​ក្ដី និស្សិត​ម្នាក់​នោះ​កំពុង​រង​ការ​ចោទ​ប្រកាន់ ពី​បទឧក្រិដ្ឋ ដែល​គេ​បាន​ចូល​ទៅ​ដំណើរ​ការ​ប្រព័ន្ធ ដោយ​គ្មាន​ការ​អនុញ្ញាត។ ក្រុម​ប៉ូលីស​សួរ​ចម្លើយ​បាន​ប្រាប់​ថា និស្សិត Sami Adel Ammar មិន​បាន​សហការ​ជា​មួយ​ប៉ូលីស ក្នុង​ការ​សួរ​ចម្លើយ​អ្វី​នោះ​ទេ។ ក្រោយ​មក​ប៉ូលីស បាន​បញ្ជូន Ammar ទៅ​កាន់​ពន្ធនាគារ Orange County Jail។
និស្សិត​ម្នាក់ Hack ចូល Sever សាកល​វិទ្យាល័យ​របស់​ខ្លួន និង​បាន​កែប្រែ​កម្រិត​សិក្សា​ពី «F» ទៅ​ជា​ «B» វិញ!!! Reviewed by Kagha on 11:54 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.