Top Ad unit 728 × 90

ថ្មីៗ

randomposts

រឿងខ្លី៖ ទឹកភ្នែកពន្លត់ទៀនជីវិត

មានបុរសម្នាក់មានកូនស្រីជាទីស្រលាញ់តែមួយគត់, គាត់ស្រលាញ់នាងខ្លាំងណាស់, ស្រលាញ់លើសពីអ្វីៗទាំងអស់។ នាងគឺជាជីវិតរបស់គាត់។ ថ្ងៃមួយនាងតូចធ្លាក់ខ្លួនឈឺ។ ជំងឺរបស់នាងកាន់តែធ្ងន់ទៅៗ រហូតធ្វើអោយនាងតូចស្លាប់បាត់បង់ជីវិត។ ចាប់តាំងពីពេលនោះមកបុរសជាឪពុក ប្រៀបដូចជាមនុស្សគ្មានវិញ្ញាណអ៊ីចឹង។ គាត់ពិបាកនឹងទទួលយកការពិតណាស់ដែលថា កូនស្រីតែមួយគត់របស់គាត់បានស្លាប់។ គាត់ក្លាយខ្លួនលែងនិយាយស្តី, គាត់ផ្តាច់ខ្លួនចេញពីមិត្តភក្តិរបស់គាត់ ក៏ដូចជាសង្គមទាំងមូលតែម្តង។


នៅយប់មួយពេលដែលគាត់កំពុងដេកលង់លក់ ស្រាប់តែគាត់យល់សុបិន្តចំលែកមួយ។ គាត់ឃើញខ្លួនគាត់នៅទីណាមួយមិនដឹង វាប្រៀបដូចជាឋានសួគ៌ ដែលមានកុមារតូចៗពាក់ស្លាប ហើយស្លៀករ៉ូបពណ៌ស។ ក្មេងៗទាំងនោះកាន់ទៀនម្នាក់មួយដើម ដែលមានពន្លឺ។ ក្នុងនោះក៏មានក្មេងស្រីម្នាក់​កាន់ទៀនមួយដើមដែរ ប៉ុន្តែទៀនដែលនាងកាន់​នោះងងឹតគ្មានពន្លឺទេ។ គាត់ចាប់អារម្មណ៍នឹងនាង ហើយគាត់ក៏ដើរចូលទៅជិតនាង។ ក្មេងស្រីនោះគឺជាកូនរបស់គាត់ ដែលបានស្លាប់នោះឯង។ គាត់ត្រេកអរណាស់ គាត់ក៏ចាប់នាងអោបយ៉ាងណែន ហើយសួរទៅកាន់នាងថា​ហេតុអ្វីបានជា ទៀនដែលនាងកាន់នោះ មិនមានពន្លឺដូចក្មេងដទៃអ៊ីចឹង? កូនស្រីឆ្លើយតប​មកកាន់គាត់វិញថា,​ «ប៉ាៗអើយ, ពួកគេតែងតែជួយ​ដុតទៀន​អោយកូន​ជាច្រើនលើកច្រើនសារ, ប៉ុន្តែទឹកភ្នែករបស់ប៉ា​​តែងតែពន្លត់វា​ម្តងហើយម្តងទៀត»។

ភ្លាមនោះគាត់​ក៏ភ្ញាក់ដឹងខ្លួនពី​ការយល់សុបិន្ត​របស់គាត់។ គាត់ក៏អង្គុយ​គិត​​នូវសំដី​កូនស្រី​​របស់គាត់​ដែលបាន​និយាយ​​ក្នុងសុបិន្ត ហើយគាត់យល់យ៉ាងច្បាស់។ គាត់គិតថាបើទោះបីជាគាត់យំ ក៏មិនអាចជួយអោយអ្វីៗប្រសើរឡើងវិញដែរ។ ទឹកភ្នែករបស់គាត់ ប្រហែលជាមិនអាចធ្វើអោយកូនស្រីគាត់ មានពន្លឺដូចក្មេងដទៃ អាចរកភពកំណើតថ្មីបានទេ។ ដូច្នេះចាប់តាំងពីពេលនោះមក គាត់ក៏លែងយំ ហើយចាប់ផ្តើមរីករាយឡើងវិញ៕
រឿងខ្លី៖ ទឹកភ្នែកពន្លត់ទៀនជីវិត Reviewed by Kagha on 11:29 AM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.