ក្នុងចំណោមទីក្រុងអាស៊ាន ភ្នំពេញជាប់លេខ៣ ចាយវាយថ្លៃបំផុត
ការចំណាលលើការរស់នៅប្រចាំថ្ងៃ គឺជាកម្រិតនៃតម្លៃមូលដ្ឋានចាំបាច់ ដោយក្នុងនោះរួមមានដូចជា ការចំណាយលើម្ហូបអាហារ លំនៅឋាន និង ការថែទាំសុខភាព ជាដើម។
តើទីក្រុងនៅក្នុងតំបន់អាស៊ានមួយណា ដែលមានការចាយវាយថ្លៃ និងថោកបំផុតសម្រាប់ការរស់នៅប្រចាំថ្ងៃ?
បើយោងតាមការស្ទង់មតិ «Numbeo» សម្រាប់ឆ្នាំ២០១៧ បានរកឃើញថា សិង្ហបុរី បានឈរនៅលំដាប់លេខ១ ក្នុងចំណោមទីក្រុងអាស៊ានទាំងអស់ ដែលមានការចាយវាយថ្លៃបំផុត ស្របពេលដែលទីក្រុងម៉ានីល (ហ្វីលីពីន) មានការចាយវាយថោកបំផុត។ ចំណែកឯទីក្រុងបាងកក (ថៃ) បានឈរនៅលំដាប់លេខ២ ឯ ភ្នំពេញ (កម្ពុជា) ជាប់លេខ៣។ ប៉ុន្តែ ការស្ទង់មតិខាងលើនេះ មិនបានលើកឡើងអំពីទីក្រុងនៃប្រទេសឡាវ មីយ៉ាន់ម៉ា និង ប្រ៊ុយណេ នោះទេ។
គួរបញ្ជាក់ថា Numbeo គឺជាមូលដ្ឋានទិន្នន័យ (Database) ធំបំផុតរបស់ពិភពលោក អំពីទីក្រុង និងបណ្ដាប្រទេសនៅទូទាំងពិភពលោក។
ខាងក្រោមនេះ គឺជាពិន្ទុដែល សិង្ហបុរី បាងកក និង ភ្នំពេញ ទទួលបាន នៃពិន្ទុសរុបចំនួន ២០០ ពិន្ទុ៖
សិង្ហបុរី
៨៥ ពិន្ទុ លើការចំណាយនៃការរស់នៅ
៦៧,៣៨ ពិន្ទុ លើការជួល
៧៦,៣៦ ពិន្ទុ លើការចំណាយនៃការរស់នៅ បូករួមទាំង ការជួល
៧៦,៦៨ ពិន្ទុ លើការចំណាយទិញគ្រឿងទេស
៦១,៣១ ពិន្ទុ លើតម្លៃភោជនីយដ្ឋាន
៩២,០៨ ពិន្ទុ លើការទិញទំនិញក្នុងស្រុក
បាងកក
៥២,១៩ ពិន្ទុ លើការចំណាយនៃការរស់នៅ
២៥,១៤ ពិន្ទុ លើការជួល
៣៨,៩៣ ពិន្ទុ លើការចំណាយនៃការរស់នៅ បូករួមទាំង ការជួល
៥៩,០៣ ពិន្ទុ លើការចំណាយទិញគ្រឿងទេស
២៥,៦២ ពិន្ទុ លើតម្លៃភោជនីយដ្ឋាន
៤១,៦៦ ពិន្ទុ លើការទិញទំនិញក្នុងស្រុក
ភ្នំពេញ
៥០,១៦ ពិន្ទុ លើការចំណាយនៃការរស់នៅ
១៩,៧១ ពិន្ទុ លើការជួល
៣៥,២៣ ពិន្ទុ លើការចំណាយនៃការរស់នៅ បូករួមទាំង ការជួល
៥៤,៩០ ពិន្ទុ លើការចំណាយទិញគ្រឿងទេស
២៤,៣៧ ពិន្ទុ លើតម្លៃភោជនីយដ្ឋាន
២១,៥១ ពិន្ទុ លើការទិញទំនិញក្នុងស្រុក
ចំណែកឯទីក្រុងម៉ានីល ដែលជាទីក្រុងអាស៊ានមានការចាយវាយថោកបំផុត ទទួលបានពិន្ទុ៖
៤១,៤៧ ពិន្ទុ លើការចំណាយនៃការរស់នៅ
១៨,៧១ ពិន្ទុ លើការជួល
៣០,៣១ ពិន្ទុ លើការចំណាយនៃការរស់នៅ បូករួមទាំង ការជួល
៣៨,៤១ ពិន្ទុ លើការចំណាយទិញគ្រឿងទេស
២៨,១៩ ពិន្ទុ លើតម្លៃភោជនីយដ្ឋាន
៤២,២៣ ពិន្ទុ លើការទិញទំនិញក្នុងស្រុក
ខាងក្រោមនេះគឺជាប្រទេសទាំង២០ ដែលមានការចាយវាយថ្លៃបំផុត នៅលើពិភពលោក៖
ប្រភព៖ Sabay
ក្នុងចំណោមទីក្រុងអាស៊ាន ភ្នំពេញជាប់លេខ៣ ចាយវាយថ្លៃបំផុត
Reviewed by Kagha
on
10:23 AM
Rating: