Top Ad unit 728 × 90

ថ្មីៗ

randomposts

បែកធ្លាយ! Jolie បានដឹកគ្រូសាក់ថៃមកសៀមរាបឱ្យសាក់រូបថ្មីដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ជាមួយ Pitt តែនៅតែជួយមិនបាន



​លោកស្រី Jolie ត្រូវគេ​ដឹង​ច្បាស់​ថា​ស្រឡាញ់​សិល្បៈ​សាក់​រូប​លើ​ដងខ្លួន ដោយបាន​សាក់​រូប​ជាង ១៥ តាំងពី​នៅ​ជំទង់​ម្ល៉េះ​។

​ ​ឥឡូវនេះ រូបសាក់​ថ្មី​មិន​ធ្លាប់​ឃើញ​ពីមុនមក របស់លោក​ស្រី Angelina Jolie បាន​លេចឡើង ដោយ​បង្ហាញ​តារា​ស្រី​រូបនេះ​មាន​រូបសាក់ ដែល​សាក់​ដោយ​អតីត​សង្ឃ​ថៃ Ajarn Noo Kanpai រួមជាមួយ​ប្តី​ទើប​លែងលះ Brad Pitt ក្នុង​ខេត្តសៀមរាប ក្នុងប្រទេស​កម្ពុជា​។​

តារា​ហូលីវូដ ដែល​បាន​ដឹកនាំ​រឿង "​មុនដំបូង​ខ្មែរក្រហម បានសម្លាប់​ប៉ា​របស់ខ្ញុំ​"​សម្រាប់ Netflix បាន​ឱ្យគេ​ដឹក​គ្រូ​សាក់​ពី​បាងកក​មក​សៀមរាប​ដើម្បី​សាក់​រូប​ឱ្យ​នាង​និង Pitt កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​ ​អំឡុង​ការ​មក​ស្រុក​ខ្មែរ​កាលពី​ឆ្នាំមុន នាង​បានឱ្យ​គ្រូ​ថៃ​សាក់​យ័ន្ត​ថ្មី ៣ លើ​ខ្នង​របស់​នាង ក្នុងនោះ​មាន​សាក់​អក្សរ សាក់​ខ្សែ​រាង​ធរណីមាត្រ និង សាក់​រូប​សត្វ​នានា​។


​ ​អំឡុង​ពេលនោះ Brad Pitt ក៏​ឱ្យ​គ្រូ​ថៃ​សាក់​រូប​ព្រះពុទ្ធ​នៅលើ​ក្បាលពោះ​ខាងឆ្វេង​ផងដែរ គឺ​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុនពេល អ្នក​ទាំងពីរ​លែងលះគ្នា​ក្នុង​ខែកញ្ញា​កន្លងទៅ​។

​ ​អ្វី​ដែលជា​រឿង​ហួសចិត្ត​គឺថា រូបសាក់​របស់​អតីត​ប្តី​ប្រពន្ធ​នេះ​ធ្វើឡើង​ក្នុង​បំណង​ចង​ពួកគេ​ឱ្យ​ស្អិតរ​មួ​ត​រវាង​ប្តី​និង​ប្រពន្ធ ប៉ុន្តែ​វា​នៅតែ​មិន​អាចជួយ​ថែរក្សា​ចំណងអាពាហ៍ពិពាហ៍​ពួកគេ​បាន​នោះឡើយ​៕


បែកធ្លាយ! Jolie បានដឹកគ្រូសាក់ថៃមកសៀមរាបឱ្យសាក់រូបថ្មីដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ជាមួយ Pitt តែនៅតែជួយមិនបាន Reviewed by Mong Kul on 9:05 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.