ដំណឹងល្អ! BTV-News នឹងធ្វើការផ្សាយបន្តផ្ទាល់គោព្រៃកម្ពុជា ប៉ះហ្ស៊កដានីស្អែកនេះ
(ភ្នំពេញ)៖ ពិតជាដំណឹងល្អមែន! ជំនួបដ៏គួរឲ្យចាប់អារម្មណ៍រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមម្ចាស់ផ្ទះហ្ស៊កដានី នៅក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ី Asian Cup 2019 នាវេលាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី២៨ ខែមីនាស្អែកនេះ នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News។ នេះបើតាមការប្រកាសលើទំព័រ Facebook ផ្លូវការរបស់ទូរទស្សន៍ BTV-News នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។
នេះគឺជាដំណឹងដ៏ពិសេសសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ដើម្បីបានទស្សនាការប្រកួតផ្លូវការលើកដំបូងរបស់ក្រុមដែលមានរហស្សនាមថា «គោព្រៃ» ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីសញ្ជាតិប្រេស៊ីល លោក Leonardo Luiz បន្ទាប់ពីដឹកនាំកូនក្រុមធ្វើបានយ៉ាងល្អ នៅក្នុងការបើកទ្រវាពហុកីឡដ្ឋានជាតិក្រុមជម្រើសជាតិឥណ្ឌា ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដែលបញ្ចប់ដោយលទ្ធផលកម្ពុជា ចាញ់ឥណ្ឌា ៣-២ កាលពីសប្ដាហ៍មុនរួចមកក៏ដោយ៕
នេះគឺជាដំណឹងដ៏ពិសេសសម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ដើម្បីបានទស្សនាការប្រកួតផ្លូវការលើកដំបូងរបស់ក្រុមដែលមានរហស្សនាមថា «គោព្រៃ» ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីសញ្ជាតិប្រេស៊ីល លោក Leonardo Luiz បន្ទាប់ពីដឹកនាំកូនក្រុមធ្វើបានយ៉ាងល្អ នៅក្នុងការបើកទ្រវាពហុកីឡដ្ឋានជាតិក្រុមជម្រើសជាតិឥណ្ឌា ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដែលបញ្ចប់ដោយលទ្ធផលកម្ពុជា ចាញ់ឥណ្ឌា ៣-២ កាលពីសប្ដាហ៍មុនរួចមកក៏ដោយ៕
ដំណឹងល្អ! BTV-News នឹងធ្វើការផ្សាយបន្តផ្ទាល់គោព្រៃកម្ពុជា ប៉ះហ្ស៊កដានីស្អែកនេះ
Reviewed by Mong Kul
on
11:42 PM
Rating:
No comments: