បើកឆាកស្ដេចអុក ២ជំនាន់ ឈាវ បូរ៉ា ឈ្នះដោយស្វ័យប្រវត្តិ
(ភ្នំពេញ)៖ ការប្រកួតកីឡាអុកចត្រង្គអង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ បានចាប់ផ្ដើមជម្រុះដំណាក់កាលទី២ ហើយ នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ១៦០នាក់ (ស្រី១នាក់)។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់ការប្រកួតថ្ងៃដំបូងនេះ គឺដៃគូរបស់ស្ដេចអុក ២ជំនាន់កីឡាករ ឈាវ បូរ៉ា បានអវត្តមានធ្វើឲ្យជើងខ្លាំងរូបនេះឈ្នះដោយស្វ័យប្រវត្តិតែម្ដង។
គួរបញ្ជាក់ថា ការប្រកួតដំណាក់កាលទី១ គឺធ្វើឡើងរយៈពេល ៤ថ្ងៃពេញ ចាប់ពីថ្ងៃទី២៧-៣០ ខែមីនា ដើម្បីជ្រើសរើសរកជើងខ្លាំងចំនួន ៨នាក់ឡើងទៅប្រកួតដំណាក់កាលទី២ ឬជុំផ្ដាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងដណ្ដើមងារស្ដេចអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ចន្លោះថ្ងៃទី១៤-១៦ ខែមេសាខាងមុខនេះ៕


ប្រភព៖ Khmertalking
គួរបញ្ជាក់ថា ការប្រកួតដំណាក់កាលទី១ គឺធ្វើឡើងរយៈពេល ៤ថ្ងៃពេញ ចាប់ពីថ្ងៃទី២៧-៣០ ខែមីនា ដើម្បីជ្រើសរើសរកជើងខ្លាំងចំនួន ៨នាក់ឡើងទៅប្រកួតដំណាក់កាលទី២ ឬជុំផ្ដាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងដណ្ដើមងារស្ដេចអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០១៧ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ចន្លោះថ្ងៃទី១៤-១៦ ខែមេសាខាងមុខនេះ៕
ប្រភព៖ Khmertalking
បើកឆាកស្ដេចអុក ២ជំនាន់ ឈាវ បូរ៉ា ឈ្នះដោយស្វ័យប្រវត្តិ
Reviewed by Mong Kul
on
11:40 PM
Rating:
Reviewed by Mong Kul
on
11:40 PM
Rating:

No comments: