សាពូន មីដាដា!! មេឃុំ /ចៅសង្កាត់Cnrp ថ្មីមិនដល់ពីរឆ្នាំទេ ប្រជាជននឹងទាមទាឲ្យចុះចេញពីដំណែង
តារាចម្រៀង សាពូន មីដាដា ក្រោយពេលចេញលទ្ធផងបោះឆ្នោតហើយ កាលពីម្សិលមិញតារាចម្រៀងរូបនេះ បានបង្ហោះសារក្នុងប្រព័ន្ធហ្វេសបុក រួមទាំងរូបភាពពីសន្លឹក មានទឹកមុខអស់សង្ឍឹម ហាក់បីដូចជាចំអកអោយគណបក្សប្រឆាំង ដោយបានសរសេរថាដូចខាងក្រោមៈ
ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរម្នាក់យល់ថា មេឃុំ /ចៅសង្កាត់Cnrp ជាងបួនរយដែលទើបតែជាប់ឆ្នោតថ្មីៗនេះ មិនដល់ពីរឆ្នាំទេ ប្រជាជននឹងទាមទាឲ្យចុះចេញពីដំណែង ព្រោះមេឃុំ/ចៅសង្កាត់Cnrp ទាំងនោះគ្មានសមត្ថភាព និងលទ្ធភាព បម្រើ អភិវឌ្ឍន៍ឃុំ/សង្កាត់របស់ខ្លួនឲ្យរីកចំរើនដូចអ្វីដែលខ្លួន និងមេបក្សខ្លួនសន្យាអួតអាងនោះឡើយ ហើយCnrp នឹងរលាយដោយខ្លួនឯងមុនការបោះឆ្នោតឆ្នាំ2023 មកដល់ ។ ប៉ុន្តែប្រសិនបើមេឃុំ/ចៅសង្កាត់Cnrp រូបណាដែលមានឆន្ទះស្មោះត្រង់ និងធ្វើការបានល្អចំពោះប្រជាជន នោះបក្សCPP នឹងទទួលយកមកបម្រើការជ្រកក្រោមម្លប់តេជោសន្តិភាពរហូត ។ ដូច្នេះ CPP តែងតែផ្តល់ក្តីសង្ឃឹម និងឱកាសឲ្យពូមីងបងប្អូនCnrp ជានិច្ច …. សូមគោរពអរគុណ
សាពូន មីដាដា!! មេឃុំ /ចៅសង្កាត់Cnrp ថ្មីមិនដល់ពីរឆ្នាំទេ ប្រជាជននឹងទាមទាឲ្យចុះចេញពីដំណែង
Reviewed by Mong Kul
on
9:46 PM
Rating: