ថ្ងៃដំបូងនៃការចេញធ្វើសឹកសង្គ្រាមរបស់ហ្វីលីពីន បានសម្លាប់ ISIS រហូតដល់៣១នាក់!
កម្លាំងសន្តិសុខហ្វីលីពីន នៅថ្ងៃសៅរ៍នេះបានការវាយប្រហារបំផ្ទុះគ្រាប់បែកជាច្រើនគ្រាប់ទៅលើជម្រករបស់ក្រុមសកម្មប្រយុទ្ធ ISIS នៅសមរភូមិ Urban ភាគខាងត្បូងនៃទីក្រុងម៉ារ៉ាវី (Marawi) ដោយបេសកកម្មប្រយុទ្ធប្រឆាំងក្រុមភេរវកម្មលើនេះមានរយៈពេល ៥ថ្ងៃ។
អ្នកនាំពាក្យយោធាប្រចាំតំបន់លោក Lieutenant Colonel Jo-ar Herrera បានបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូដ្រីហ្គូ ដូធើតេ បានប្រកាសចេញធ្វើសឹកប្រយុទ្ធប្រហារពួក ISIS និងកម្ទេចជនជាប់ពាក់ព័ន្ធជាមួយក្រុមជ្រុលនិយមយ៉ាងហោចណាស់ ៤៨នាក់ ដែលកំពុងបង្កើតបក្សពួក និងធ្វើសកម្មភាពនៅជុំវិញទីក្រុងម៉ារ៉ាវី។
ទន្ទឹមគ្នានឹងការចេញធ្វើសឹកសង្គ្រាមនេះ នៅថ្ងៃដំបូងកម្លាំងសន្តិសុខហ្វីលីពីនបានធ្វើដំណើរដល់ទីតាំងមួយចំនួនរបស់ ISIS និងបានបាញ់ប្រហារ បូករួមទាំងការទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ បណ្ដាលឲ្យទាហាន ១៣នាក់ និងប៉ូលិស ០២នាក់ និងជនស៊ីវិល ០២នាក់ទៀតបានស្លាប់ ខណៈក្រុមសកម្មប្រយុទ្ធចំនួន ៣១នាក់បានស្លាប់៕
ថ្ងៃដំបូងនៃការចេញធ្វើសឹកសង្គ្រាមរបស់ហ្វីលីពីន បានសម្លាប់ ISIS រហូតដល់៣១នាក់!
Reviewed by Kagha
on
5:50 PM
Rating: