Top Ad unit 728 × 90

ថ្មីៗ

randomposts

ប្រើ​ iPhone យូរទៅចេះតែដើរទាក់ៗ? សាកវិធីទាំងនេះសិនទៅ មុននឹងចូលជាង!

ខណ: iPhone និង iPad មានមុខងារ និងកម្មវិធីសម្បូរបែប វាក៏ឧស្សាហ៍កើតបញ្ហាខុសប្រក្រតីច្រើនផងដែរ ជាពិសេស គឺវាច្រើនតែដើរទាក់ៗ ឬគាំងតែម្តង។ បើលោកអ្នកជួបបញ្ហានេះ សូមសាកល្បងគន្លឹះទាំង ៦ យ៉ាង ដែល Post Tech សូមលើកយកមកបង្ហាញដូចខាងក្រោម៖

វិធីទី១ផ្តាច់ដំណើរការកម្មវិធីដែលទើបបើកប្រើថ្មីៗចោលទាំងអស់
ចុចលើប៊ូតុង Home ចំនួនពីរដងជាប់ៗគ្នា ភ្លាមនោះផ្ទាំង Fast App Switcher នឹងបង្ហាញឡើង សូមយកម្រាមដៃលោកអ្នកចំនួន ៣ អូសលើផ្ទាំងកម្មវិធីទាំងនោះឡើងលើ ដើម្បីផ្តាច់ដំណើរការប្រើប្រាស់របស់វាម្តងបី។



វិធីទី២– ចុច Force Restart
ក- សូមចុចជាប់លើប៊ូតុង បិទ/បើក របស់ទូរសព្ទ iPhone ឬ iPad របស់លោកអ្នក
ខ- ខណ:កំពុងចុចលើប៊ូតុង បិទ/បើក សូមលោកអ្នកសង្កត់លើប៊ូតុង Home (សម្រាប់ iPhone ស៊េរី 6s ចុះ) ឬប៊ូតុងបន្ថយសំឡេង (សម្រាប់ iPhone ស៊េរី 7 ឡើង)
គ- សូមចុចប៊ូតុងទាំងពីរឱ្យជាប់រហូតដល់អេក្រង់ iPhone ឬ iPad របស់លោកអ្នករលត់ ហើយឆេះ ដោយលោតចេញរូបផ្លែប៉ោមឡើងវិញ។



វិធីទី៣– លុប រួចបញ្ចូលឡើងវិញនូវកម្មវិធីទាំងឡាយណាដែលមានដំណើរការមិនរលូន
ចុចជាប់លើអេក្រង់រហូតដល់រូប icon កម្មវិធីទាំងអស់កម្រើកឡើង រួចសូមលោកអ្នកចុចលើសញ្ញាខ្វែងលើរូប icon កម្មវិធីណាមួយដែលខ្លួនចង់លប់វាចោល ជាការស្រេច។



វិធីទី៤ប្រសិនបើ iPhone ឬ iPad របស់លោកអ្នកបានធ្វើការ Jailbreak (មានកម្មវិធី Cydia) រួចបានទាញយកកម្មវិធី ឬហៅថា Tweak ពី Cydia សូមធ្វើការលុបចោល រួចបញ្ចូលឡើងវិញ នៅពេលដែលរកឃើញប្រភពនៃបញ្ហា។



វិធីទី៥– ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS លើ iPhone ឬ iPad
ចូលទៅកាន់កម្មវិធី Settings -> General -> Software Update រួចចុច​លើប៊ូតុង Update វានឹងលេចឡើងប្រសិនបើប្រព័ន្ធ iOS លើ iPhone ឬ iPad របស់លោកអ្នកទាន់ជាជំនាន់ចុងក្រោយ (iPhone ឬ iPad ត្រូវភ្ជាប់អិុនធើណែត)។


វិធីទី៦– ធ្វើការ Backup & Restore
វិធីនេះ នឹងលុបចោលទិន្នន័យ ក៏ដូចជាឯកសារនានាដែលមានក្នុង iPhone ឬ iPad របស់លោកអ្នក។ ប៉ុន្តែ វាក៏នឹងជួយឱ្យម៉ាស៊ីន iPhone ឬ iPad ដើរលឿនដូចថ្មីអីចឹងដែរ។
ក- ភ្ជាប់ iPhone ឬ iPad ជាមួយកុំព្យូទ័រ​តាមខ្សែ USB របស់វា រួចបើកដំណើរការកម្មវិធី iTunes
ខ- ភ្លាមៗនោះ សូចចុចលើឈ្មោះឧបករណ៍របស់អ្នកដែលវានឹងបង្ហាញឡើងលើផ្ទាំងកម្មវិធី iTunes
គ- បន្ទាប់មក សូមចុចលើ Backup រួចរងចាំរហូតដល់ដំណើរការរបស់វាចប់
ឃ- បន្ទាប់មកទៀត សូមចុច Restore រួចរងចាំរហូតដល់ដំណើរការរបស់វាចប់
ង- ជាចុងក្រោយ លោកអ្នកអាចសាកល្បងសាកថ្មម្តងទៀតបានហើយ!

ប្រើ​ iPhone យូរទៅចេះតែដើរទាក់ៗ? សាកវិធីទាំងនេះសិនទៅ មុននឹងចូលជាង! Reviewed by Mong Kul on 4:43 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.