ជូនដំណឹងល្អ ! គ្រប់មន្ត្រីរាជការទាំងអស់ នឹងត្រូវបើកប្រាក់បៀវត្ស បូកទាំងប្រាក់ឧបត្ថម្ភមុនថ្ងៃទី ១០
លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ក្នុងពិធីសម្ពោធជាផ្លូវការ មហាវិថីសម្ដេចតេជោ (ហៅផ្លូវ ៦០ម៉ែត្រ) ថា មន្ត្រីរាជការទាំងអស់ដែលបានដំឡើងប្រាក់បៀវត្សគិតចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៧នេះទៅ នឹងត្រូវបើកឱ្យបានមុនថ្ងៃទី ១០ ហើយបូកទាំងប្រាក់ឧបត្ថម្ភចំនួន ៥០,០០០រៀលផងដែរ។
សម្ដេចហ៊ុន សែន ថ្លែងបន្តទៀតថា ប្រាក់បៀវត្សដែលដំឡើងរួច បូកទាំងប្រាក់ឧបត្ថម្ភផងនោះ ត្រូវធ្វើយ៉ាងបើកឱ្យបានមុនថ្ងៃទី ១០ ធ្វើយ៉ាងណាដើម្បីធានាក្នុងពិធីបុណ្យឆ្នាំខាងមុខនេះ មន្រ្តីរាជការទាំងអស់មានប្រាក់ចាយគ្រប់គ្រាន់។ ចំពោះប្រាក់ឧបត្ថម្ភនេះ សម្ដេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ៧លានដុល្លារឯណោះ។
គួរបញ្ជាក់ផងដែរថា ប្រាក់ខែមន្ត្រីរាជការស៊ីវិល នឹងឡើងដល់ ៨៥៣ ៥០០ រៀល មិនទាន់បញ្ចូលប្រាក់ផ្សេងទៀត។ ចំពោះគ្រូបង្រៀន ប្រាក់បៀវត្សចាស់គឺ ៨០០ ៥០០រៀល ហើយគិតត្រឹមខែមករា កន្លងទៅនេះឡើងដល់ ៨៥៣ ០៥០រៀល នេះគឺជាប្រាក់ខែទាបបំផុត ហើយមកដល់ខែមេសា ខាងមុខនេះនឹងឡើងដល់ ៩៥៣ ៥០០រៀល។ ដូច្នេះគ្រូបង្រៀន ប្រាក់ខែកើនជាង ១៥ម៉ឺនរៀល ហើយនៅបូកបន្ថែមចំពោះប្រាក់តំបន់ ចំនួន ៨ម៉ឺន ទៅដល់១០ម៉ឺនរៀលទៀត។
ចំពោះនគរបាលជាតិពលបាលត្រីវិញ ប្រាក់បៀវត្សកើនដល់ ៩៣០ ៩៧៧រៀល ដោយគិតទាំងរបបអង្ករ។ ចំណែកឯ ខាងកងទ័ពពលទោវិញ នឹងឡើងដល់ ៨៨០ ៩៧៧រៀល ដោយមិនគិតរបបអង្ករនោះទេ៕
ប្រភព៖ Sabay
សម្ដេចហ៊ុន សែន ថ្លែងបន្តទៀតថា ប្រាក់បៀវត្សដែលដំឡើងរួច បូកទាំងប្រាក់ឧបត្ថម្ភផងនោះ ត្រូវធ្វើយ៉ាងបើកឱ្យបានមុនថ្ងៃទី ១០ ធ្វើយ៉ាងណាដើម្បីធានាក្នុងពិធីបុណ្យឆ្នាំខាងមុខនេះ មន្រ្តីរាជការទាំងអស់មានប្រាក់ចាយគ្រប់គ្រាន់។ ចំពោះប្រាក់ឧបត្ថម្ភនេះ សម្ដេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ៧លានដុល្លារឯណោះ។
គួរបញ្ជាក់ផងដែរថា ប្រាក់ខែមន្ត្រីរាជការស៊ីវិល នឹងឡើងដល់ ៨៥៣ ៥០០ រៀល មិនទាន់បញ្ចូលប្រាក់ផ្សេងទៀត។ ចំពោះគ្រូបង្រៀន ប្រាក់បៀវត្សចាស់គឺ ៨០០ ៥០០រៀល ហើយគិតត្រឹមខែមករា កន្លងទៅនេះឡើងដល់ ៨៥៣ ០៥០រៀល នេះគឺជាប្រាក់ខែទាបបំផុត ហើយមកដល់ខែមេសា ខាងមុខនេះនឹងឡើងដល់ ៩៥៣ ៥០០រៀល។ ដូច្នេះគ្រូបង្រៀន ប្រាក់ខែកើនជាង ១៥ម៉ឺនរៀល ហើយនៅបូកបន្ថែមចំពោះប្រាក់តំបន់ ចំនួន ៨ម៉ឺន ទៅដល់១០ម៉ឺនរៀលទៀត។
ចំពោះនគរបាលជាតិពលបាលត្រីវិញ ប្រាក់បៀវត្សកើនដល់ ៩៣០ ៩៧៧រៀល ដោយគិតទាំងរបបអង្ករ។ ចំណែកឯ ខាងកងទ័ពពលទោវិញ នឹងឡើងដល់ ៨៨០ ៩៧៧រៀល ដោយមិនគិតរបបអង្ករនោះទេ៕
ប្រភព៖ Sabay
ជូនដំណឹងល្អ ! គ្រប់មន្ត្រីរាជការទាំងអស់ នឹងត្រូវបើកប្រាក់បៀវត្ស បូកទាំងប្រាក់ឧបត្ថម្ភមុនថ្ងៃទី ១០
Reviewed by Mong Kul
on
8:14 PM
Rating:
No comments: