ផ្អែមល្អែមពេកហើយ! ជី ដេវីត ទៅ surprise ទេពបូព្រឹក្សដល់លើឆាក
បន្ទាប់ពីផ្ទុះពាក្យចចាមអារាមថា លោក ងួនចាន់ដេវីត ហៅ ជី ដេវីត និងកញ្ញា ទេពបូព្រឹក្ស មានទំនាក់ទំនងស្នេហាជាមួយនិងគ្នា ស្រាប់តែតារាចម្រៀងស្រី កញ្ញា ទេពបូព្រឹក្ស ក៏បានចេញមុខបដិសេដភ្លាមថា រូបនាងនិងម្ចាស់បទ "គន្ធាបងអើយ" មិនមែនជាគូស្នេហ៍នឹងគ្នាទេ ពោលគឺ គ្រាន់តែជាតារាចម្រៀងរួមអាជីពប៉ុណ្ណោះ ។

តារាចម្រៀងល្បីទាំង ២ ដួងនេះគឺកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនតែម្តង ។ ហើយបើនិយាយចំពោះពាក្យសម្តីដែល កញ្ញា ទេពបូព្រឹក្ស បានចេញមុខបកស្រាយវិញ ថាអ្នកទាំងពីរមិនបានស្រលាញ់គ្នាដូចពាក្យគេសង្ស័យទេនោះ មានក្រុមអ្នកគាំទ្រមិនតិចទេ ដែលជឿជាក់ចំពោះការបកស្រាយនេះ ព្រោះមួយរយៈក្រោយនេះ លោក ងួនចាន់ដេវីត និងកញ្ញា ទេពបូព្រឹក្ស បានចេញបទចម្រៀងឆ្លើយឆ្លង ព្រមទាំងសម្តែងគ្នាយ៉ាងស្និទ្នស្នាល ហើយជី ដេវីត ថែមទាំងទៅបង្កការភ្ញាក់ផ្អើលដល់ ទេពបូព្រឹក្ស នៅលើឆាកពេលកំពុងច្រៀងចប់ទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ FB
ផ្អែមល្អែមពេកហើយ! ជី ដេវីត ទៅ surprise ទេពបូព្រឹក្សដល់លើឆាក
Reviewed by Mong Kul
on
10:25 PM
Rating:
Reviewed by Mong Kul
on
10:25 PM
Rating:
No comments: