Top Ad unit 728 × 90

ថ្មីៗ

randomposts

សម្រាប់បុរស! បើមានបញ្ហា ខ្សោយផ្លូវភេទ សូមកុំអូសរំលង អត្ថបទមួយនេះ !!

ការចុះខ្សោយផ្លូវភេទរបស់បុរស គឺជាបញ្ហាដ៏សាមញ្ញ ក្នុងពេលពួកគេឈានទៅកាន់វ័យកាន់តែចាស់។ ហេតុនេះ នៅមុនពេលចាប់ផ្តើមអស់ថាមពលផ្លូវភេទរបស់អ្នក អ្នកត្រូវតែយល់ថា ការថយចុះនូវសមត្ថភាពផ្លូវភេទ មិនមានន័យថា អ្នកត្រូវតែជួបបញ្ហានេះជារៀងរហូតឡើយ។

រូបមន្តពីធម្មជាតិ គឺជាឱសដ៏សំខាន់ក្នុងការជួយបុរសៗឲ្យមានសមត្ថភាពផ្លូវភេទកាន់តែខ្លាំងឡើង។ រូបមន្តមួយចំនួននៅខាងក្រោមនេះអាចជួយបាន ប៉ុន្តែ មិនមែនមានន័យថា មានប្រសិទ្ធិភាពសម្រាប់មនុស្សគ្រប់គ្នាឡើយ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកវេជ្ជេបណ្ឌិត M.P. Mani។

ខាងក្រោមនេះគឺជារូបមន្តដ៏សាមញ្ញបំផុតសម្រាប់ការព្យាបាលបញ្ហាថយចុះកម្លាំងផ្លូវភេទរបស់បុរស៖


១. ការព្យាបាលបញ្ហាថយចុះសមត្ថភាពផ្លូវភេទ ដោយប្រើខ្ទឹមស

ខ្ទឹមសគឺជាបន្លែមួយក្នុងចំណោមបន្លែដ៏សាមញ្ញបំផុតដែលមានប្រសិទ្ធិភាពយ៉ាងពិសេសក្នុងការព្យាបាលបញ្ហាថយចុះសមត្ថភាពផ្លូវភេទ។ បើយោងទៅតាមវេជ្ជបណ្ឌិត Mani ខ្ទឹមស មានសមត្ថភាពយ៉ាងពិសេសក្នុងការការពារមិនឲ្យបុរសឆាប់ចេញទឹកកាម។

– វិធីសាស្ត្រក្នុងការបរិភោគ៖ ត្រូវញ៉ាំខ្ទឹមសឆៅពី២ ទៅ៣កំពិស ជារៀងរាល់ថ្ងៃ។ ការញ៉ាំខ្ទឹមសជាប្រចាំថ្ងៃ នឹងជួយដោះស្រាយបញ្ហាថយចុះនៃសមត្ថភាពផ្លូវភេទ។ ជាមួយគ្នានេះ ការញ៉ាំខ្ទឹមស ក៏ជួយបង្កើនទឹកកាមរបស់បុរសផងដែរ។



២. ការព្យាបាលបញ្ហាថយចុះសមត្ថភាពផ្លូវភេទ ដោយប្រើខ្ទឹមបារាំង

ខ្ទឹមបារាំង ត្រូវបានគេចាត់ទុកថា ជាឱសថដ៏មានប្រសិទ្ធិភាព និងជាសារធាតុជួយជំរុញសមត្ថភាពផ្លូវភេទ ប៉ុន្តែ អត្ថប្រយោជន៍របស់វាមិនត្រូវបានគេដឹងជាទូទៅឡើយ។

– វិធីសាស្ត្រក្នុងការបរិភោគ៖ យកខ្ទឹមបារាំងមួយបើម យកសំបកចេញ បន្ទាប់មកយកទៅចៀនជាមួយនឹងប៊ឺ។ យកគ្រឿងផ្សំទាំងពីរនេះទៅញ៉ាំជារៀងរាល់ថ្ងៃ ដោយលាយជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាបាយ ប៉ុន្តែ អ្នកត្រូវប្រើគ្រឿងផ្សំនេះ ពេលមិនទាន់ញ៉ាំអី ឬមុនពេលញ៉ាំអាហាររយៈពេល២ម៉ោង។ ខ្ទឹមបារាំង មានសារធាតុយ៉ាងពិសេសក្នុងការបង្កើន និងជំរុញសមត្ថភាពផ្លូវភេទ ហើយវាក៏ជួយផលិតទឹកកាមផងដែរ។



៣. ការព្យាបាលបញ្ហាថយចុះសមត្ថភាពផ្លូវភេទដោយប្រើការ៉ុត

ការ៉ុត ក៏មានប្រសិទ្ធិភាពក្នុងការដោះស្រាយបញ្ហាថយចុះនៃសមត្ថភាពផ្លូវភេទផងដែរ។

– វិធីសាស្ត្រក្នុងការបរិភោគ៖ យកមើមការ៉ុត១៥០ក្រាម កាត់ជាចំណិតៗ ដើម្បីយកទៅលាយជាមួយនឹងពងទាស្ងោកមួយចំហៀង និងទឹកឃ្មុំមួយស្លាបព្រា។ ត្រូវបរិភោគគ្រឿងផ្សំនេះឲ្យមួយថ្ងៃមួយដងឲ្យបានរយៈពេល១ ទៅ២ខែ។ អ្នកដែលមានបញ្ហាផ្លូវភេទ នឹងមានភាពធូរស្រាល ខណៈដែលរូបមន្តនេះ នឹងជួយជំរុញកម្លាំងផ្លូវភេទ។



៤. ការព្យាបាលបញ្ហាថយចុះសមត្ថភាពផ្លូវភេទដោយប្រើពោតបារាំង

ពោតបារាំង ត្រូវបានចាត់ទុកថា ជាឱសថដ៏មានប្រសិទ្ធិភាពក្នុងការជំរុញថាមពលផ្លូវភេទរបស់បុរស។

– វិធីសាស្ត្រក្នុងការបរិភោគ៖ យកម្សៅពោតបារាំងពី៥ ទៅ១០ក្រាម លាយជាមួយនឹងទឹកដោះគោឆៅមួយកែវ និងស្កដុំពីរស្លាបព្រា ដើម្បីយកទៅបរិភោគជាប្រចាំថ្ងៃ។ ការញ៉ាំរូបមន្តនេះជាប្រចាំ នឹងជួយបង្កើនថាមពលផ្លូវភេទរបស់អ្នក។



៥. ការព្យាបាលបញ្ហាថយចុះសមត្ថភាពផ្លូវភេទដោយប្រើទំពាំងបារាំង

– វិធីសាស្ត្រក្នុងការបរិភោគ៖ យកម្សៅទំពាំងបារាំង១៥ក្រាម និងលាយជាមួយនឹងទឹកដោះគោមួយពែង មុននឹងយកទៅដាំឲ្យពុះ។ ត្រូវបរិភោគរូបមន្តនេះឲ្យបាន២ដងក្នុងមួយថ្ងៃដើម្បីទួលបានប្រសិទ្ធិភាពខ្ពស់។ ការប្រើប្រាស់រូបមន្តនេះជាប្រចាំ នឹងជួយដោះស្រាយបញ្ហាចុះខ្សោយផ្លូវភេទ។



៦. ការព្យាបាលបញ្ហាថយចុះសមត្ថភាពផ្លូវភេទដោយប្រើអង្គាដី

ផ្កាអង្គាដី ពិតជាមានអត្ថប្រយោជន៍យ៉ាងពិសេស ក្នុងការព្យាបាលបញ្ហាចុះថយថាមពលផ្លូវភេទទាំងបុរស និងនារី។

– វិធីសាស្ត្រក្នុងការបរិភោគ៖ យកផ្កាអង្គាដី១៥ក្រាម លាយជាមួយនឹងទឹកដោះគោ២៥០មីលីត្រ មុននឹងដាំទឹកឲ្យពុះ។ រូបមន្តនេះ មានប្រសិទ្ធិភាពយ៉ាងពិសេសក្នុងការដោះស្រាយការថយចុះបញ្ហាផ្លូវភេទទាំងបុរស និងនារទី។ ត្រូវញ៉ាំឲ្យបាន៣ដងក្នុងមួយថ្ងៃ។



៧. ការព្យាបាលបញ្ហាថយចុះសមត្ថភាពផ្លូវភេទដោយប្រើខ្ញី

ទឹកខ្មី គឺជាឱសថដ៏មានប្រសិទ្ធិភាពក្នុងការព្យាបាលការចុះខ្សោយទៅលើបញ្ហាផ្លូវភេទ។

– វិធីសាស្ត្រក្នុងការបរិភោគ៖ យកទឹកខ្ញីកន្លះស្លាបព្រា លាយជាមួយនឹងពងទាដែលស្ងោរួចកមួយចំហៀង និងទឹកឃ្មុំ មុននឹងយកទៅបរិភោគមួយដងក្នុងមួយថ្ងៃ ជារៀងរាល់យប់ ឲ្យបាន១ខែ។ រូបមន្តនេះ អាចដោះស្រាយបញ្ហារបស់អ្នកយ៉ាងមានប្រសិទ្ធិភាព។


៨ ការព្យាបាលបញ្ហាថយចុះសមត្ថភាពផ្លូវភេទដោយប្រើផ្លែល្មើគ្រាម

ផ្លែល្មើគ្រាម គឺជាប្រភេទផ្លែឈើដ៏មានថាមពល និងមានសមត្ថភាពក្នុងការរក្សាភាពខ្លាំងនៃសមត្ថភាពផ្លូវភេទរបស់បុរស។

– វិធីសាស្ត្រក្នុងការបរិភោគ៖ យកផ្លែអាល់មុនដែលដំរួចហើយ លាយជាមួយនឹងផ្លែរីករាយ និងផ្លែល្មើគ្រាម១០០ក្រាម ដើម្បីបរិភោគជារៀងរាល់ថ្ងៃដើម្បីទទួលបានលទ្ធផលយ៉ាងល្អឥតខ្ចោះ។


៩. ការព្យាបាលបញ្ហាថយចុះសមត្ថភាពផ្លូវភេទដោយប្រើផ្លែទំពាំងបាយជូគ្រាម

ទំពាំងបាយជូគ្រាម ក៏ជារូបមន្តដ៏មានប្រសិទ្ធិភាពផងដែរ ក្នុងការដោះស្រាយបញ្ហាចុះខ្សោយនៃថាមពលផ្លូវភេទ។

– វិធីសាស្ត្រក្នុងការបរិភោគ៖ យកផ្លែទំពាំងបាយជូគ្រាមទៅលាងជាមួយនឹងទឹកក្តៅឧណ្ហៗ បន្ទាប់មកយកទៅលាយជាមួយនឹងទឹកដោះគោឆៅ រួចដាំឲ្យពុះ។ អ្នកត្រូវតែបរិភោគរូបមន្តនេះ ដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់។ អ្នកត្រូវតែយកផ្លែទំពាំងបាយជូក្រាមប្រមាណជា៣០ក្រាម លាយជាមួយនឹងទឹកដោះគោឆៅ២០០មីលីលីត្រ ហើយអ្នកត្រូវញ៉ាំឲ្យបាន៣ដងក្នុងមួយថ្ងៃ។ អ្នកត្រូវតែបន្ថែមបរិបាណផ្លែទំពាំងបាយជូឲ្យបាន៥០ក្រាម បន្ទាប់ពីប្រើប្រាស់បាន១ ទៅ២ដង។


១០. ការព្យាបាលបញ្ហាថយចុះសមត្ថភាពផ្លូវភេទដោយប្រើរមៀត

រមៀត ក៏ជារូបមន្តយ៉ាងមានប្រសិទ្ធិភាពផងដែរ ក្នុងការដោះស្រាយការធ្លាក់ចុះនៃថាមពលផ្លូវភេទ។ វានឹងជួយអារម្មណ៍ផ្លូវភេទ ក៏ដូចជាថាមពលក្នុងពេលរួមភេទ។

– វិធីសាស្ត្រក្នុងការបរិភោគ៖ ប្រើប្រាស់ធ្វើជាប្រេងដើម្បីមាស្សា ឬបរិភោគជាអាហារដើម្បីជំរុញថាមពលផ្លូវភេទ៕




ប្រភព៖ indiatimes
សម្រាប់បុរស! បើមានបញ្ហា ខ្សោយផ្លូវភេទ សូមកុំអូសរំលង អត្ថបទមួយនេះ !! Reviewed by Mong Kul on 9:19 PM Rating: 5

No comments:

All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.