ប្រកាសអាន្ន! មាន់ភាគច្រើនយើងបរិភោគរាល់ថ្ងៃ គេចាក់ជាតិពុលអាសេនិចចូលម្យ៉ាង អាចបង្កទៅជាជម្ងឺមហារីក សូមបញ្ឈប់ជាបន្ទាន់!
មានតែការធ្វើកសិកម្ម និងការចិញ្ចឹមសត្វតាមបែបធម្មជាតិតែប៉ុណ្ណោះ ដែលអាចធានាថាពួកគេ មិនបានប្រើថ្នាំគីមីសម្លាប់សត្វល្អិត ហើយគ្មានសារធាតុប៉ះពាល់ដល់សរីរាងរបស់យើង ប៉ុន្តែបច្ចុប្បន្ននេះ មនុស្សភាគច្រើន ពួកគេមិនបានខ្វល់ពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់នោះទេ ដោយប្រើប្រាស់សារធាតុបំពុលគ្មានសម្ចៃដៃ ដើម្បីបង្កើនការផលិតធ្វើយ៉ាងណាឱ្យតែបានច្រើន។
មាន់ គឺជាអាហារដែលយើងបរិភោគគ្រប់ពេលវេលា ហើយវាមានវត្តមានស្ទើរតែទាំងអស់ ទូរទាំងពិភពលោកយើងនេះ។ វាជាប្រភពប្រូតេអុីនដ៏សំខាន់ ហើយមានរសជាតិឆ្ងាញ់ពេញនិយម និងងាយស្រួលក្នុងការរំលាយសម្រាប់ក្មេងតូចៗផងដែរ។
ប៉ុន្តែអ្នកត្រូវចាំក្នុងចិត្តថា ការទទួលទានសាច់មាន់ អាចមានហានិភ័យសម្រាប់សុខភាពរបស់យើង ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន ពីព្រោះឥឡូវនេះ ដោយសារតែមានមនុស្សជាច្រើន បានប្រើថ្នាំចាក់ចូលទៅក្នុងសាច់មាន់មានផ្ទុកសារធាតុអាសេនិច ត្រូវបានគេស្គាល់ថា ជាសារធាតុពុលម្យ៉ាង អាចបង្កជាជម្ងឺមហារីក ដល់អ្នកដោយមិនដឹងខ្លួន។
សារធាតុអាសេនិចនេះ អាចបណ្ដាលឱ្យមានបញ្ហាធ្ងន់ធ្ងរក្នុងរាងកាយ ដោយក្លាយជាជាតិបំពុលដែលបង្កឱ្យទៅជាជម្ងឺរាគ ស្ពឹកក្នុងសាច់ដុំ ការឈឺក្បាល ការឈឺចាប់ និង ភាពល្ហិតល្ហៃ អស់កម្លាំងទូទៅផងដែរ។
ការលក់មាន់ទាំងនេះនៅលើទីផ្សារ ក្រុមហ៊ុនបានប្រើសារធាតុដែលមានផ្ទុកសារធាតុអាសេនិច ដើម្បីឱ្យមាន់ទាំងនោះឆាប់ធំធាត់បានលឿនរហ័ស ដើម្បីបំពេញទាន់តម្រូវការទីផ្សាររបស់គេ។
ការប្រើប្រាស់រយៈពេលយូរនៃសារធាតុអាសេនិចនោះ អាចនាំឱ្យមានលក្ខខណ្ឌជម្ងឺធ្ងន់ធ្ងរ និង មានផលវិបាកចំពោះអ្នកមានជម្ងឺទឹកនោមផ្អែម ជម្ងឺស្បែក និង ប្រតិកម្មសរសៃឈាមបេះដូង។
វាគឺជាការល្អបំផុត ប្រសិនបើអ្នកងាកទៅរកម្ហូបអាហារសរីរាង្ក និង ទទួលទានសាច់មានសុខភាពល្អឱ្យបានត្រឹមត្រូវ ដែលត្រូវបានគេចិញ្ចឹមក្នុងកសិដ្ឋាន ហើយជាមួយផលិតផលស្រស់ ហើយធម្មជាតិថែមទៀតផង៕
សូមធ្វើការចែករំលែក ប្រសិននេះជាព័ត៌សំខាន់សម្រាប់មិត្តភក្តិ និង ក្រុមគ្រួសាររបស់អ្នក សូមអរគុណ …!
ប្រកាសអាន្ន! មាន់ភាគច្រើនយើងបរិភោគរាល់ថ្ងៃ គេចាក់ជាតិពុលអាសេនិចចូលម្យ៉ាង អាចបង្កទៅជាជម្ងឺមហារីក សូមបញ្ឈប់ជាបន្ទាន់!
Reviewed by Mong Kul
on
1:45 PM
Rating:
Reviewed by Mong Kul
on
1:45 PM
Rating:


